
កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren
ផលិតផលថ្នាំរិតសម្រួលការឈឺចុកចាប់សាច់ដុំ «គីណាលប៊ុមគ្រីម» (Kinal Baume) របស់សហគ្រាសផលិតឱសថប៉េប៉េអឹម បានចូលរួមផ្តល់ជូនដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍រត់ស្វាគមន៍រដូវវស្សា (Monsoon Unity Run 2026) កាលពីថ្ងៃអាទិត្យ ទី ២៤ ឧសភា ឆ្នាំ២០២៦ នៅកោះនរា ដែលមានអ្នកចូលរួមប្រមាណជា ១០០០ នាក់ ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្មក្នុងស្រុក និងជំរុញតំបន់ទេសចរណ៍ជាតិ។
ដើម្បីបង្កើនភាពជឿជាក់ពីប្រសិទ្ធភាពរបស់គីណាលប៊ុម ក្រុមការងារប៉េប៉េអឹមបានរៀបចំក្រុមគ្រូពេទ្យព្យាបាលដោយចលនាដែលមានបទពិសោធន៍ចំនួន៥នាក់នៅនឹងស្តង់គីណាល់ប៊ុម ដើម្បីជួយម៉ាស្សា និងសម្រួលសរសៃដល់គ្រប់កីឡាករទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់។
ការចូលរួមរបស់ក្រុមហ៊ុន PPM មិនត្រឹមតែជួយការពារសុខភាព និងសុវត្ថិភាពរបស់អ្នករត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងឱ្យឃើញពីការរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រដល់យុទ្ធនាការសង្គម និងការអភិវឌ្ឍសហគមន៍ក្នុងស្រុកផងដែរ៕